កិច្ចការ 11:27-30 KCB

27 នៅ​គ្រា​នោះ​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ខ្លះ​បាន​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក។​

28 ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ម្នាក់​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោក​ឡើង​ ហើយ​ប្រកាស​ដោយ​ព្រះវិញ្ញាណ​ថា​ នឹង​មាន​អំណត់​មួយ​យ៉ាង​ធំ​កើត​នៅ​លើ​ផែនដី​ទាំង​មូល​ គ្រោះ​អត់​ឃ្លាន​នេះ​ក៏​កើតឡើង​មែន​ក្នុង​រាជ្យ​របស់​ព្រះចៅ​ក្លូឌាស។​

29 ដូច្នេះ​ ពួក​សិស្ស​បាន​សម្រេច​ចិត្ដ​ផ្ញើ​ជំនួយ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​ស្រុក​យូដា​

30 ពួកគេ​ក៏​ធ្វើ​ដូច្នេះ​មែន​ គឺ​បាន​ផ្ញើ​តាមរយៈ​ដៃ​របស់​លោក​បារណាបាស​ និង​លោក​សុល​ទៅ​ឲ្យ​ពួក​ចាស់ទុំ។​