2 ស្ដេចបានសម្លាប់លោកយ៉ាកុបជាបងរបស់លោកយ៉ូហានដោយដាវ។
3 ពេលស្ដេចយល់ឃើញថា ការនេះពេញចិត្ដដល់ជនជាតិយូដា ស្ដេចក៏ចាប់លោកពេត្រុសទៀត។ ហេតុការណ៍នេះបានកើតឡើងក្នុងពេលបុណ្យនំបុ័ងឥតមេ។
4 ក្រោយពីស្ដេចបានចាប់លោកពេត្រុសរួច ក៏យកទៅដាក់គុក ហើយប្រគល់គាត់ឲ្យទាហានបួនក្រុមយាម គឺមួយក្រុមមានគ្នាបួននាក់ ដ្បិតស្ដេចមានបំណងនាំគាត់ទៅដាក់នៅចំពោះមុខបណ្ដាជនក្រោយពីបុណ្យរំលង
5 ដូច្នេះ គេក៏ឃុំលោកពេត្រុសទុកនៅក្នុងគុក ប៉ុន្ដែក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្ដដល់ព្រះជាម្ចាស់សម្រាប់គាត់។
6 នៅយប់ដែលស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុសចេញមក គឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងមានច្រវាក់ពីរខ្សែចងជាប់ ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក
7 ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានចូលមកជិត ហើយពន្លឺបានចែងចាំងនៅក្នុងបន្ទប់ឃុំឃាំង ទេវតានោះបានអង្រួនលោកពេត្រុសពីចំហៀងឲ្យគាត់ភ្ញាក់ឡើងដោយនិយាយថា៖ «ចូរក្រោកឡើងជាប្រញាប់!» ពេលនោះច្រវាក់បានរបូតចេញពីដៃរបស់គាត់។
8 ទេវតានោះប្រាប់លោកពេត្រុសថា៖ «ចូរក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ» គាត់ក៏ធ្វើតាម រួចទេវតានោះក៏ប្រាប់គាត់ទៀតថា៖ «ចូរពាក់អាវ ហើយមកតាមខ្ញុំចុះ»