24 ប៉ុន្ដែខ្ញុំមិនចាត់ទុកថា ជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេ ឲ្យតែមុខងារ និងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ ដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ បានសម្រេចចុះ។
25 ពេលនេះខ្ញុំដឹងថា អ្នករាល់គ្នានឹងលែងឃើញមុខខ្ញុំដែលបានប្រកាសប្រាប់អំពីនគរព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នាទៀតហើយ
26 ដូច្នេះ ខ្ញុំធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សទាំងអស់ទេ
27 ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីបំណងទាំងអស់របស់ព្រះជាម្ចាស់ ដោយមិនលាក់លៀមឡើយ។
28 ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
29 ខ្ញុំដឹងថា ក្រោយពេលខ្ញុំចេញទៅ ឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយមិនប្រណីដល់ហ្វូងចៀមឡើយ
30 ហើយនៅក្នុងចំណោមអ្នករាល់គ្នា ក៏នឹងមានមនុស្សនិយាយបង្ខូចគ្នាឯងដែរ ដើម្បីអូសទាញពួកសិស្សឲ្យទៅតាមពួកគេ។