1 ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស និងពួកចាស់ទុំខ្លះបានមកជាមួយមេធាវីម្នាក់ឈ្មោះទើទូលុស ដែលបានធ្វើការចោទប្រកាន់លោកប៉ូលនៅមុខលោកអភិបាល។
2 កាលបានកោះហៅលោកប៉ូលមកហើយ លោកទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់ថា៖ «ដោយសារការយកចិត្តទុកដាក់ និងការកែទម្រង់ផ្សេងៗរបស់លោកសម្រាប់ជនជាតិនេះ ទើបយើងមានសេចក្ដីសុខសាន្ដបំផុត។
3 ឱលោកភេលីចជាទីគោរពអើយ! យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុតនៅគ្រប់វិស័យ និងគ្រប់ទីកន្លែង
4 ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរ សូមលោកស្ដាប់យើងត្រួសៗដោយក្ដីអនុគ្រោះផងចុះ