2 ប៉ុន្ដែគាត់បានលាក់មួយចំណែកនៃប្រាក់លក់ទ្រព្យនោះទុកសម្រាប់ខ្លួនឯង ដោយមានការដឹងឮពីប្រពន្ធដែរ ហើយគាត់បានយកមួយចំណែកទៀតមកដាក់នៅទៀបជើងរបស់ពួកសាវក។
3 ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ?
4 កាលអ្នកនៅមានដីនៅឡើយ តើវាមិនមែនជារបស់អ្នកទេឬ? ក្រោយពីបានលក់ហើយ តើប្រាក់មិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកកើតគំនិតនេះនៅក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ គឺបានកុហកព្រះជាម្ចាស់ទេតើ!»
5 កាលលោកអាណានាសឮពាក្យទាំងនេះហើយ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ ក៏មានសេចក្ដីកោតខ្លាចជាខ្លាំង។
6 ពេលនោះ ពួកយុវជនក៏ក្រោកឡើងរុំសពគាត់ ហើយសែងយកទៅបញ្ចុះ។
7 ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរ ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។
8 លោកពេត្រុសក៏សួរនាងថា៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយថា «ចា៎ស! ប៉ុណ្ណឹងមែន»។