21 ព្រោះមនុស្សទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេមិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូគ្រិស្ដទេ
22 រីឯអ្នករាល់គ្នាវិញ ក៏ដឹងអំពីអត្តចរិតរបស់គាត់ស្រាប់ហើយ គឺគាត់បានបម្រើនៅក្នុងដំណឹងល្អជាមួយខ្ញុំដូចជាឪពុក និងកូន។
23 ដូច្នេះ ខ្ញុំសង្ឃឹមថា នឹងចាត់គាត់ឲ្យមកភ្លាម នៅពេលណាខ្ញុំឃើញថារឿងរបស់ខ្ញុំបានជ្រះស្រឡះហើយ
24 រីឯខ្ញុំវិញ ខ្ញុំជឿជាក់នៅក្នុងព្រះអម្ចាស់ថា ខ្ញុំនឹងមកក្នុងពេលឆាប់ៗនេះដែរ។
25 ហើយខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវចាត់លោកអេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាអ្នករួមការងារ ជាអ្នករួមប្រយុទ្ធ និងជាអ្នកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ហើយក៏ជាអ្នកនាំសាររបស់អ្នករាល់គ្នាដែរ
26 ព្រោះគាត់មានបំណងចង់មកជួបអ្នករាល់គ្នាណាស់ ហើយគាត់ពិបាកចិត្ដណាស់ដោយសារតែអ្នករាល់គ្នាបានឮថា គាត់ឈឺ។
27 មែនហើយ គាត់ឈឺធ្ងន់ស្ទើរតែស្លាប់មែន ប៉ុន្ដែព្រះជាម្ចាស់បានមេត្ដាដល់គាត់ ហើយមិនមែនតែគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏មេត្ដាដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតលើទុក្ខ។