26 ព្រោះគាត់មានបំណងចង់មកជួបអ្នករាល់គ្នាណាស់ ហើយគាត់ពិបាកចិត្ដណាស់ដោយសារតែអ្នករាល់គ្នាបានឮថា គាត់ឈឺ។
27 មែនហើយ គាត់ឈឺធ្ងន់ស្ទើរតែស្លាប់មែន ប៉ុន្ដែព្រះជាម្ចាស់បានមេត្ដាដល់គាត់ ហើយមិនមែនតែគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏មេត្ដាដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតលើទុក្ខ។
28 ហេតុនេះហើយបានជាខ្ញុំរូតរះចាត់គាត់ឲ្យមកជួបអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរនៅពេលជួបគាត់ម្ដងទៀត ហើយខ្ញុំក៏បានធូរស្បើយពីទុក្ខព្រួយដែរ។
29 ចូរទទួលគាត់នៅក្នុងព្រះអម្ចាស់ដោយអំណរគ្រប់យ៉ាង ហើយចូរគោរពមនុស្សបែបនេះចុះ
30 ព្រោះដោយសារកិច្ចការរបស់ព្រះគ្រិស្ដ គាត់ស្ទើរតែស្លាប់ទៅហើយ គាត់បានប្រថុយជីវិតដើម្បីបំពេញភាពខ្វះខាតក្នុងកិច្ចការរបស់អ្នករាល់គ្នាសម្រាប់ខ្ញុំ។