7 គឺព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកសណ្ឋានជាបាវបម្រើ ដោយបានប្រសូតមកជាមនុស្ស ហើយរស់នៅជាមនុស្សធម្មតា។
8 ព្រះអង្គបានបន្ទាបខ្លួន ទាំងស្ដាប់បង្គាប់រហូតដល់សោយទិវង្គត គឺសោយទិវង្គតនៅលើឈើឆ្កាងនោះឯង។
9 ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើង ព្រមទាំងប្រទានឲ្យព្រះអង្គមាននាមលើអស់ទាំងនាមផង
10 ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមផែនដីត្រូវលត់ចុះនៅក្នុងព្រះនាមព្រះយេស៊ូ
11 ហើយអណ្ដាតទាំងអស់ត្រូវថ្លែងប្រាប់ថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។
12 ដូច្នេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរសម្រេចឲ្យបាននូវសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងញាប់ញ័រចុះ គឺដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់ជាដរាបមកហើយ មិនមែនគ្រាន់តែនៅពេលដែលខ្ញុំនៅប៉ុណ្ណោះទេ ប៉ុន្ដែឥឡូវនេះ នៅពេលខ្ញុំមិននៅ ចូរស្ដាប់បង្គាប់ឲ្យកាន់តែខ្លាំងឡើងថែមទៀតចុះ
13 ដ្បិតជាព្រះជាម្ចាស់ទេតើ ដែលធ្វើការនៅក្នុងអ្នករាល់គ្នា ទាំងឲ្យអ្នករាល់គ្នាមានឆន្ទៈ ហើយប្រព្រឹត្តតាម ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យ។