ម៉ាកុស 6:23-29 KCB

23 ព្រះអង្គ​បាន​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖​ «អ្វី​ក៏​ដោយ​ដែល​នាង​សុំ​យើង​ យើង​នឹង​ឲ្យ​នាង​ សូម្បី​តែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏​ដោយ»​

24 នាង​ក៏​ចេញ​ទៅ​សួរ​ម្ដាយ​នាង​ថា៖​ «តើ​ខ្ញុំ​គួរ​សុំ​អ្វី?»​ នោះ​ម្ដាយ​នាង​បាន​ប្រាប់​ថា៖​ «ក្បាល​របស់​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក»​

25 ភ្លាម​នោះ​ នាង​បាន​ចូល​ទៅ​ជួប​ស្ដេច​យ៉ាង​ប្រញាប់​ប្រញាល់​ ហើយ​ទូល​សុំ​ថា៖​ «ខ្ញុំ​សុំ​ព្រះអង្គ​ប្រទាន​ក្បាល​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​នៅ​ពេល​នេះ»​

26 ពេល​នោះ​ ស្ដេច​ប្រែ​ជា​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ ព្រោះ​ព្រះអង្គ​បាន​សន្យា​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មិន​ចង់​បដិសេធ​សំណូម​នាង​ទេ​

27 ដូច្នេះ​ ស្ដេច​ក៏​ចាត់​ពេជ្ឈ​ឃាដ​ភ្លាម​ ទាំង​បញ្ជា​ឲ្យ​នាំ​យក​ក្បាល​លោក​យ៉ូហាន​មក​ ពេជ្ឈ​ឃាដ​ក៏​ចេញ​ទៅ​កាត់​ក​គាត់​នៅ​ក្នុង​គុក​

28 រួច​គេ​បាន​នាំ​ក្បាល​គាត់​ដាក់​លើ​ថាស​ មក​ប្រគល់​ឲ្យ​នាង​ ហើយ​នាង​ក៏​ប្រគល់​ឲ្យ​ម្ដាយ​នាង​

29 ពេល​សិស្ស​របស់​គាត់​ឮ​ដូច្នេះ​ ក៏​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។​