ម៉ាកុស 6:26-32 KCB

26 ពេល​នោះ​ ស្ដេច​ប្រែ​ជា​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង​ ព្រោះ​ព្រះអង្គ​បាន​សន្យា​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​រួម​តុ​ជាមួយ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មិន​ចង់​បដិសេធ​សំណូម​នាង​ទេ​

27 ដូច្នេះ​ ស្ដេច​ក៏​ចាត់​ពេជ្ឈ​ឃាដ​ភ្លាម​ ទាំង​បញ្ជា​ឲ្យ​នាំ​យក​ក្បាល​លោក​យ៉ូហាន​មក​ ពេជ្ឈ​ឃាដ​ក៏​ចេញ​ទៅ​កាត់​ក​គាត់​នៅ​ក្នុង​គុក​

28 រួច​គេ​បាន​នាំ​ក្បាល​គាត់​ដាក់​លើ​ថាស​ មក​ប្រគល់​ឲ្យ​នាង​ ហើយ​នាង​ក៏​ប្រគល់​ឲ្យ​ម្ដាយ​នាង​

29 ពេល​សិស្ស​របស់​គាត់​ឮ​ដូច្នេះ​ ក៏​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។​

30 កាល​ពួក​សាវក​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះយេស៊ូ​ គេ​ក៏​ទូល​ប្រាប់​ព្រះអង្គ​ពី​អ្វីៗ​ដែល​គេ​បាន​ធ្វើ​ និង​បាន​បង្រៀន​

31 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​មក​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​រាល់គ្នា​បាន​សម្រាក​បន្ដិច»​ ព្រោះ​មនុស្ស​ចេញចូល​ច្រើន​ពេក​ រក​តែ​ពេល​បរិភោគ​ក៏​មិន​បាន​

32 ដូច្នេះ​ គេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​