ម៉ាកុស 6:42-48 KCB

42 ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​គ្រប់​គ្នា​

43 បន្ទាប់​មក​ ពួកគេ​ប្រមូល​ចំណិត​នំបុ័ង​ និង​ត្រី​ដែល​នៅ​សល់​បាន​ដប់​ពីរ​កន្ដ្រក​ពេញៗ​

44 មនុស្ស​ដែល​បាន​បរិភោគ​នំប៉័ង​នោះ​ មាន​បុរស​ចំនួន​ប្រាំ​ពាន់​នាក់។​

45 ភ្លាម​នោះ​ ព្រះអង្គ​តឿន​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ឆ្ពោះ​ទៅ​ក្រុង​បេតសៃដា​មុន​ ហើយ​ទី​បំផុត​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន​

46 កាល​ព្រះអង្គ​មាន​បន្ទូល​លា​ពួកគេ​ហើយ​ ក៏​យាង​ទៅ​ភ្នំ​ ដើម្បី​អធិស្ឋាន។​

47 ល្ងាច​នោះ​ទូក​បាន​នៅ​កណ្ដាល​បឹង​ ហើយ​ព្រះអង្គ​នៅ​លើ​គោក​តែ​ម្នាក់​ឯង​

48 ព្រះអង្គ​បាន​ឃើញ​ពួកគេ​ចែវ​ទូក​បញ្ច្រាស់​ខ្យល់​យ៉ាង​លំបាក​ ដូច្នេះ​ប្រហែល​នៅ​យាម​ទី​បួន​យប់​នោះ​ ព្រះអង្គ​បាន​យាង​ដើរ​លើ​បឹង​ទៅ​ឯ​ពួកគេ ​ហើយ​ចង់​ទៅ​ហួស​ពួកគេ​