ម៉ាថាយ 13:39-45 KCB

39 សត្រូវ​ដែល​ព្រោះ​ស្រងែ​គឺ​ជា​អារក្ស​សាតាំង​ ហើយ​ខែ​ចម្រូត​គឺ​ជា​គ្រា​ចុង​ក្រោយ​ ឯ​អ្នក​ច្រូត​គឺ​ជា​ទេវតា។​

40 ដូច្នេះ​ ដែល​គេ​ប្រមូល​ស្រងែ​ដុត​បន្សុស​នឹង​ភ្លើង​យ៉ាង​ណា​ នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​ ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ​

41 គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យ​ទៅ​ប្រមូល​អស់​ទាំង​អ្វីៗ​ដែល​បណ្ដាល​ឲ្យ​ប្រព្រឹត្ដ​បាប​ និង​ពួក​អ្នក​បំពាន​វិន័យ​ចេញ​ពី​នគរ​របស់​លោក​

42 ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះទៅ​ក្នុង​ឡ​ភ្លើង​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​

43 ពេលនោះ​ មនុស្ស​សុចរិត​នឹង​ភ្លឺ​ត្រចះ​ត្រចង់​ដូច​ដួង​អាទិត្យ​នៅ​ក្នុង​នគរ​ព្រះវរបិតា​របស់​គេ។​ អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​

44 នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​កប់​ទុក​នៅ​ក្នុង​ស្រែ​ដែល​បុរស​ម្នាក់​បាន​រក​ឃើញ​ ហើយ​កប់​ទុក​វិញ​ រួច​គាត់​បាន​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ដោយ​អំណរ​ ហើយ​ទិញ​យក​ស្រែ​នោះ។​

45 ម្យ៉ាង​ទៀត​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ឈ្មួញ​ម្នាក់​កំពុង​ស្វែង​រក​គជ់​ដ៏​ល្អ​ប្រណិត​