4 ព្រោះលោកយ៉ូហានបានទូលប្រាប់ស្ដេចថា៖ «វាមិនត្រឹមត្រូវទេដែលព្រះអង្គយកព្រះនាងធ្វើជាប្រពន្ធនោះ»
5 ស្ដេចចង់សម្លាប់គាត់ណាស់ ប៉ុន្ដែខ្លាចបណ្ដាជន ព្រោះពួកគេបានចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល
6 ប៉ុន្ដែដល់ថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ស្ដេចហេរ៉ូឌ កូនស្រីរបស់ព្រះនាងហេរ៉ូឌាស បានរាំនៅកណ្ដាលចំណោមពួកគេ ហើយស្ដេចហេរ៉ូឌក៏ពេញចិត្ដនឹងនាង
7 ដូច្នេះ ស្ដេចក៏សន្យានឹងនាងដោយស្បថថា នឹងប្រទានអ្វីក៏ដោយដែលនាងសុំ
8 ដោយសារម្ដាយនាងបញ្ចេះ នាងក៏ទូលសុំថា៖ «សូមប្រទានក្បាលយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះ»
9 ស្ដេចព្រួយចិត្ដណាស់ ប៉ុន្ដែដោយសារតែពាក្យសម្បថ និងពួកភ្ញៀវ ស្ដេចក៏បញ្ជាឲ្យធ្វើតាមសំណូមនាង។
10 ស្ដេចក៏ចាត់គេឲ្យទៅកាត់កលោកយ៉ូហាននៅក្នុងគុក