ម៉ាថាយ 24:47-51 KCB

47 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គាត់​នឹង​តែងតាំង​អ្នក​នោះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់​

48 ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​អាក្រក់​វិញ​ នោះ​វា​គិត​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ណាស់​

49 នោះ​វា​ក៏​ចាប់​ផ្ដើម​វាយ​បាវបម្រើ​ឯ​ទៀតៗ​ជា​គូកន​របស់​វា​ ព្រម​ទាំង​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ប្រមឹក​

50 ហើយ​ចៅហ្វាយ​របស់​វា​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​វា​ស្មាន​មិន​ដល់​ និង​នៅ​ម៉ោង​ដែល​វា​មិន​ដឹង​ទាល់​តែ​សោះ​

51 ចៅហ្វាយ​នឹង​កាត់​វា​ជា​ពីរ​កំណាត់​ រួច​ដាក់​វា​ឲ្យ​នៅ​រួម​ជាមួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ ហើយ​នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​