11 ក្រោយមក ពួកស្ដ្រីល្ងង់ក៏មកដល់ដែរ និងបាននិយាយថា លោកម្ចាស់! លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង
12 ប៉ុន្ដែគាត់តបទៅវិញថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ។
13 ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
14 ព្រោះការនេះប្រៀបដូចជាបុរសម្នាក់ ដែលត្រូវធ្វើដំណើរ និងបានហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់ទ្រព្យសម្បត្ដិរបស់គាត់ឲ្យពួកគេ។
15 គាត់បានឲ្យបាវបម្រើម្នាក់ៗទៅតាមសមត្ថភាពផ្ទាល់ខ្លួនរបស់គេ គឺម្នាក់ប្រាំឋាឡាន់ ម្នាក់ពីរឋាឡាន់ និងម្នាក់ទៀតមួយឋាឡាន់ រួចគាត់ក៏ចេញដំណើរទៅ
16 ម្នាក់ដែលបានទទួលប្រាំឋាឡាន់ ក៏យកលុយទាំងនោះចេញទៅធ្វើការរកស៊ីភ្លាម ហើយក៏បានចំណេញប្រាំឋាឡាន់ទៀត
17 ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ធ្វើដូច្នោះដែរ គឺបានចំណេញពីរឋាឡាន់ទៀត