ម៉ាថាយ 25:35-41 KCB

35 ព្រោះ​កាល​ខ្ញុំ​ឃ្លាន​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​បរិភោគ​ កាល​ខ្ញុំ​ស្រេក​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ផឹក​ ហើយ​កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​បាន​ស្វាគមន៍​ខ្ញុំ​

36 កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ កាល​ខ្ញុំ​ឈឺ​ អ្នក​រាល់គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ជាប់​គុក​ អ្នករាល់គ្នា​បាន​មក​ជួប​ខ្ញុំ​

37 ពួក​អ្នក​សុចរិត​នឹង​ទូល​តប​វិញ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​យើង​ខ្ញុំ​បាន​ឲ្យ​ព្រះអង្គ​បរិភោគ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​បាន​ឲ្យ​ព្រះអង្គ​ផឹក​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ស្រេក​ពី​កាល​ណា?​

38 តើ​យើង​ខ្ញុំបាន​ស្វាគមន៍​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ជា​អ្នក​ក្រៅ​ ឬ​បាន​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​អាក្រាត​ពី​កាលណា?​

39 តើ​យើង​ខ្ញុំ​បាន​មក​ជួប​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឈឺ​ ឬ​ជាប់​គុក​ពី​កាល​ណា?​

40 ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​

41 ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាងឆ្វេង​ដែរ​ថា​ អស់​អ្នក​ត្រូវ​បណ្ដាសា​ ចូរ​ចេញ​ពី​ខ្ញុំ​ ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ ដែល​ឆេះ​អស់កល្ប​ជា​និច្ច​ ដែល​បាន​រៀបចំ​សម្រាប់​អារក្ស​សាតាំង​ និង​ពួក​ទេវតា​របស់​វា​ចុះ​