40 ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាបានធ្វើដូច្នេះ សម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។
41 ព្រះអង្គនឹងមានបន្ទូលទៅពួកអ្នកនៅខាងឆ្វេងដែរថា អស់អ្នកត្រូវបណ្ដាសា ចូរចេញពីខ្ញុំ ហើយធ្លាក់ទៅក្នុងភ្លើង ដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំសម្រាប់អារក្សសាតាំង និងពួកទេវតារបស់វាចុះ
42 ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាមិនបានឲ្យខ្ញុំបរិភោគ ហើយកាលខ្ញុំស្រេក អ្នករាល់គ្នាមិនបានឲ្យខ្ញុំផឹក
43 កាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាមិនបានស្វាគមន៍ខ្ញុំ កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាមិនបានស្លៀកពាក់ឲ្យខ្ញុំ ហើយកាលខ្ញុំឈឺ និងជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខខ្ញុំទេ
44 ពេលនោះ ពួកគេនឹងទូលតបដែរថា ព្រះអម្ចាស់អើយ! តើកាលយើងខ្ញុំឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកក្រៅ ឬនៅអាក្រាត ឈឺ ឬជាប់គុកនោះ យើងខ្ញុំមិនបានបម្រើព្រះអង្គពីកាលណា?
45 ព្រះអង្គនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាមិនបានធ្វើដូច្នេះសម្រាប់អ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះក៏មិនបានធ្វើសម្រាប់ខ្ញុំដែរ
46 អ្នកទាំងនោះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច ឯពួកអ្នកសុចរិតទទួលបានជីវិតអស់កល្បជានិច្ច»។