យ៉ូហាន 6:1-7 KCB

1 បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​ក៏​យាង​ទៅ​ត្រើយ​ម្ខាង​នៃ​បឹង​កាលីឡេ​ គឺ​បឹង​ទីបេរាស​

2 ហើយ​មាន​បណ្តាជន​ច្រើន​កុះករ​មក​តាម​ព្រះអង្គ​ ព្រោះ​ពួកគេ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​​ប្រោស​ពួកអ្នក​ឈឺ។​

3 ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ​ ហើយ​បាន​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ។​

4 រីឯ​បុណ្យ​រំលង​ ដែល​ជា​ពិធី​បុណ្យ​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិតជិត​មក​ដល់​ដែរ។​

5 នៅ​ពេល​ព្រះយេស៊ូ​ទត​ទៅ​ នោះ​ក៏​ឃើញ​បណ្តាជន​ច្រើន​កុះករ​កំពុង​មក​ឯ​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​លោក​ភីលីព​ថា៖​ «តើ​ឲ្យ​យើង​ទិញ​នំប៉័ង​ពី​ណា​មក​ ដើម្បី​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»​

6 ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់​ប៉ុណ្ណោះ​ ព្រោះ​ព្រះអង្គ​ដឹង​អំពី​អ្វី​ដែល​ព្រះអង្គ​បម្រុង​ធ្វើ​ហើយ។​

7 លោក​ភីលីព​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះបី​ទិញ​នំប៉័ង​អស់​កាក់​ពីរ​រយ​ឌេណារី​ ហើយ​ចែក​ម្នាក់​បន្ដិចៗ​ក៏​ដោយ​ ក៏​នៅ​តែ​មិន​គ្រាន់​សម្រាប់​គ្រប់​គ្នា​ដែរ»​