យ៉ូហាន 6:8-14 KCB

8 សិស្ស​របស់​ព្រះអង្គ​ម្នាក់​ឈ្មោះ​ អនទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​

9 «នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​ ប៉ុន្ដែ​តើ​ធ្វើ​ដូច​ម្ដេច​គ្រាន់​ បើ​មនុស្ស​ច្រើន​ម្ល៉េះ?»​

10 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​ឲ្យ​មនុស្ស​ទាំងឡាយ​អង្គុយ​ចុះ»។​ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន​ណាស់​ ដូច្នេះ​ ពួកគេ​ក៏​អង្គុយ​ចុះ​ គឺ​មាន​គ្នា​ប្រហែល​ប្រាំ​ពាន់​នាក់​

11 បន្ទាប់​មក​ ព្រះយេស៊ូ​ក៏​យក​នំប៉័ង​មក​ ហើយ​អរ​ព្រះគុណ​ រួច​ចែក​ទៅ​ឲ្យ​ពួកអ្នក​ដែល​អង្គុយ​តាម​ដែល​ពួកគេ​ត្រូវ​ការ​ រីឯ​ត្រី​វិញ​ ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ។​

12 ពេល​ពួកគេ​ឆ្អែត​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ចូរ​ប្រមូល​ចំណិត​នំប៉័ង​ដែល​នៅ​សល់​ កុំ​ខ្ជះខ្ជាយ​ឡើយ»។​

13 ពួក​សិស្ស​ក៏​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​ពី​នំប៉័ង​ប្រាំ​ដុំ​ដែល​បណ្តាជន​បាន​បរិភោគ​ ហើយ​ពួកគេ​ប្រមូល​បាន​ពេញ​ដប់​ពីរ​កន្ត្រក។​

14 ពេល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​នេះ​ ពួកគេ​ក៏​និយាយ​ថា៖​ «​លោក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដែល​ត្រូវ​មក​ក្នុង​ពិភពលោក​នេះ​មែន»។​