រ៉ូម 5:1-6 KCB

1 ដូច្នេះ​ ដែល​យើង​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ នោះ​យើង​មាន​មេត្រីភាព​ជាមួយ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​

2 តាមរយៈ​ព្រះអង្គ​ ដោយសារ​ជំនឿ​ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះគុណ​នេះ​ ដែល​យើង​កំពុង​ឈរ​ ហើយ​មាន​អំណរ​ចំពោះ​សេចក្ដី​សង្ឃឹម​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​

3 មិន​ត្រឹមតែ​ប៉ុណ្ណោះ​ យើង​ក៏​មាន​អំណរ​ នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក​ដែរ​ ព្រោះ​ដឹង​ថា​ ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​អត់ធ្មត់​

4 សេចក្ដី​អត់ធ្មត់​បង្កើត​សេចក្ដី​ស៊ាំថ្នឹក​ សេចក្ដី​ស៊ាំថ្នឹក​បង្កើត​សេចក្ដី​សង្ឃឹម​

5 ហើយ​សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​ខកចិត្ដ​ឡើយ​ ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​បាន​បង្ហូរ​មក​ក្នុង​ចិត្ដ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង។​

6 ពេល​យើង​នៅ​ខ្សោយ​នៅ​ឡើយ​ លុះ​ដល់​ពេល​កំណត់​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ ដើម្បី​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​