18 ដូច្នេះ ព្រះអង្គក៏បានប្រោសឲ្យរួចពីបាប រួចឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើនៃសេចក្ដីសុចរិត។
19 ដោយសារភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ខ្ញុំសូមនិយាយតាមបែបមនុស្សលោកទៅចុះ គឺពីមុនអ្នករាល់គ្នាបានប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាបម្រើសេចក្ដីស្មោកគ្រោក និងសេចក្ដីទុច្ចរិតដែលនាំទៅសេចក្ដីអាក្រក់ជាយ៉ាងណា ឥឡូវនេះចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នានោះបម្រើសេចក្ដីសុចរិតដែលនាំទៅភាពបរិសុទ្ធជាយ៉ាងនោះដែរ។
20 នៅពេលអ្នករាល់គ្នាជាបាវបម្រើរបស់បាប នោះអ្នករាល់គ្នាដាច់ចេញពីសេចក្ដីសុចរិត
21 នៅពេលនោះ តើអ្នករាល់គ្នាបានទទួលផលអ្វីខ្លះពីសេចក្ដីដែលអ្នករាល់គ្នាអៀនខ្មាសនៅពេលនេះ? ព្រោះលទ្ធផលនៃសេចក្ដីទាំងនោះជាសេចក្ដីស្លាប់
22 ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាបានរួចពីបាប ហើយត្រលប់ជាបាវបម្រើរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបានទទួលផលរបស់អ្នករាល់គ្នានៅក្នុងភាពបរិសុទ្ធដែលមានលទ្ធផលជាជីវិតអស់កល្បជានិច្ច
23 ដ្បិតឈ្នួលរបស់បាបជាសេចក្ដីស្លាប់ តែអំណោយទានរបស់ព្រះជាម្ចាស់ ជាជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។