លូកា 15:6-12 KCB

6 កាល​បាន​មក​ដល់​ផ្ទះ​ គាត់​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ដោយ​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​បាន​រក​ឃើញ​ចៀម​របស់​ខ្ញុំ​ដែល​វង្វេង​នោះ​វិញ​ហើយ។​

7 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ស្ថានសួគ៌​នឹង​មាន​សេចក្ដី​អរ​សប្បាយ​យ៉ាង​នោះ​ដែរ​ចំពោះ​មនុស្ស​បាប​ម្នាក់​បាន​ប្រែ​ចិត្ដ​ ជា​ជាង​មនុស្ស​សុចរិត​កៅសិប​ប្រាំ​បួន​នាក់​ដែល​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ដ។​

8 ឬ​សន្មត​ថា​ ស្ដ្រី​ម្នាក់​មាន​កាក់​ប្រាក់​ដប់​កាក់​ ប៉ុន្ដែ​បើ​នាង​ធ្វើ​ឲ្យ​បាត់​កាក់​មួយ​ តើ​នាង​មិន​អុជ​ចង្កៀង​ បោស​ផ្ទះ​ ហើយ​រក​យ៉ាង​ល្អិត​ល្អន់​រហូត​ទាល់តែ​ឃើញ​វិញ​ទេ​ឬ?​

9 ពេល​រក​ឃើញ​ហើយ​ នាង​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​រក​ឃើញ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាន​បាត់​នោះ​វិញ​ហើយ។​

10 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ ក៏​មាន​សេចក្ដី​អរ​សប្បាយ​យ៉ាង​ដូច្នេះ​ដែរ​ ចំពោះ​មនុស្ស​បាប​ម្នាក់​ដែល​បាន​ប្រែ​ចិត្ដ»។​

11 ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់​

12 កូន​ប្អូន​បាន​និយាយ​ទៅ​ឪពុក​ថា​ លោក​ឪពុក​អើយ!​ សូម​ប្រគល់​ទ្រព្យ​សម្បត្តិ​ជា​ចំណែក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​ រួច​ឪពុក​ក៏​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​ពួកគេ។​