4 គាត់បានចេញទៅពិគ្រោះជាមួយពួកសម្ដេចសង្ឃ និងពួកប្រធានឆ្មាំព្រះវិហារពីមធ្យោបាយដែលគាត់អាចប្រគល់ព្រះអង្គទៅឲ្យពួកគេ។
5 ពួកគេត្រេកអរណាស់ ហើយបានយល់ព្រមឲ្យប្រាក់គាត់
6 ឯយូដាសក៏យល់ព្រម រួចរកឱកាសប្រគល់ព្រះអង្គនៅពេលគ្មានបណ្ដាជននៅជាមួយពួកគេ។
7 ពេលដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវថ្វាយយញ្ញបូជាជាកូនចៀមសម្រាប់ពិធីបុណ្យរំលង
8 ព្រះអង្គបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងដើម្បីឲ្យពួកយើងបានបរិភោគ»
9 ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?»
10 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ ពេលពួកអ្នកចូលទៅក្នុងក្រុង ពួកអ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ចូរដើរតាមអ្នកនោះទៅក្នុងផ្ទះដែលអ្នកនោះចូល