លូកា 22:57-63 KCB

57 ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «នែ​នាង!​ ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ»។​

58 បន្ដិច​ក្រោយ​មក​ កាល​ម្នាក់​ទៀត​ឃើញ​គាត់​ ក៏​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ»​ តែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​លោក!​ មិន​មែន​ខ្ញុំ​ទេ!»​

59 ប្រហែល​មួយ​ម៉ោង​ក្រោយ​មក​ មាន​ម្នាក់​ទៀត​និយាយ​អះអាង​ថា៖​ «អ្នក​នេះ​នៅ​ជាមួយ​ម្នាក់​នោះ​ប្រាកដ​ណាស់​ ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលីឡេ​ដែរ»​

60 ប៉ុន្ដែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​អ្នក!​ ខ្ញុំ​មិន​ដឹង​ថា​ អ្នក​កំពុង​និយាយ​អ្វី​ទេ»។​ ពេល​គាត់​កំពុង​និយាយ​នៅ​ទ្បើយ​ មាន់​ក៏​រងាវ​ទ្បើង​ភ្លាម​

61 ព្រះអម្ទាស់​បាន​ងាក​មក​មើល​លោក​ពេត្រុស​ គាត់​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ដែល​បាន​ប្រាប់​គាត់​ថា​ ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​

62 គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​

63 ពួក​មនុស្ស​ដែល​កំពុង​យាម​ព្រះយេស៊ូ​បាន​ចំអក​ឲ្យ​ព្រះអង្គ​ទាំង​វាយ​ដំ​