លូកា 5:27-33 KCB

27 ក្រោយពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​អ្នក​ទារ​ពន្ធដារ​ម្នាក់​ ឈ្មោះ​លេវី​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​

28 គាត់​បាន​ទុក​អ្វីៗ​ទាំង​អស់​ចោល​ ហើយ​ក៏​ក្រោក​ឡើង​ដើរ​តាម​ព្រះអង្គ​ទៅ។​

29 រួច​លោក​លេវី​បាន​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់​សម្រាប់​ព្រះអង្គ​ ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ច្រើន​កុះករ​ និង​អ្នក​ដទៃ​ទៀត​បាន​ចូល​រួម​បរិភោគ​ជាមួយ​ពួកគេ។​

30 ដូច្នេះ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​របស់​គេ​ ក៏​រអ៊ូ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​រាល់គ្នា​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ទារ​ពន្ធ​ដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​

31 តែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​អ្នក​មាន​សុខ​ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ​ គឺ​មាន​តែ​ពួក​អ្នក​ដែល​មាន​ជំងឺ​ប៉ុណ្ណោះ​

32 ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ គឺ​មក​ហៅ​មនុស្ស​បាប​វិញ​ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ដ»។​

33 ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​អធិស្ឋាន​សូម​ ទាំង​តម​អាហារ​ជា​ញឹក​ញាប់​ ឯ​ពួក​សិស្ស​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ដូច្នោះ​ដែរ​ រីឯ​ពួក​សិស្ស​របស់​លោក​វិញ​បែរ​ជា​ស៊ី​ផឹក​ទៅ​វិញ»​