7 លុះគ្រប់មួយពាន់ឆ្នាំហើយ អារក្សសាតាំងនឹងត្រូវបានដោះលែងពីកន្លែងឃុំឃាំង
8 ហើយវានឹងចេញទៅបោកបញ្ឆោតជនជាតិទាំងឡាយដែលនៅជ្រុងទាំងបួននៃផែនដី គឺពួកកុក និងពួកម៉ាកុកដើម្បីប្រមូលពួកគេមកច្បាំង។ ពួកគេមានចំនួនដូចជាខ្សាច់សមុទ្រ។
9 ពួកគេក៏ទ្បើងទៅពាសពេញលើផែនដី ហើយទ្បោមព័ទ្ធជំរុំរបស់ពួកបរិសុទ្ធ និងទីក្រុងដ៏ជាទីស្រឡាញ់ ប៉ុន្ដែមានភ្លើងធ្លាក់ពីលើមេឃមក ហើយឆេះបំផ្លាញពួកគេអស់ទៅ
10 រីឯអារក្សសាតាំងដែលបោកបញ្ឆោតពួកគេ ត្រូវបានបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវនោះ និងអ្នកនាំព្រះបន្ទូលក្លែងក្លាយក៏នៅទីនោះដែរ ហើយពួកវានឹងត្រូវទទួលទារុណកម្មទាំងយប់ទាំងថ្ងៃអស់កល្បជានិច្ច។
11 បន្ទាប់មក ខ្ញុំបានឃើញបល័្លង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះដែរ រីឯផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្រ្ដរបស់ព្រះអង្គទៅ ហើយឥតឃើញមានកន្លែងណាទៀតសម្រាប់ពួកវាឡើយ។
12 ខ្ញុំបានឃើញមនុស្សស្លាប់ទាំងតូច ទាំងធំ ឈរនៅពីមុខបល្ល័ង្ក ហើយសៀវភៅជាច្រើនក៏ត្រូវបានបើកឡើង រួចសៀវភៅមួយទៀតដែលជាបញ្ជីជីវិត ក៏ត្រូវបានបើកឡើងដែរ។ ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះពីការទាំងឡាយដែលបានកត់ទុកក្នុងសៀវភៅទាំងនោះទៅតាមការប្រព្រឹត្ដិរបស់ពួកគេ។
13 សមុទ្រក៏បានប្រគល់មនុស្សស្លាប់នៅក្នុងវា រីឯសេចក្ដីស្លាប់ និងស្ថាននរកក៏បានប្រគល់មនុស្សស្លាប់នៅក្នុងវា មកវិញដែរ ហើយពួកគេម្នាក់ៗត្រូវបានជំនុំជម្រះទៅតាមការប្រព្រឹត្ដិរបស់ពួកគេ។