វិវរណៈ 3:19-22 KCB

19 យើង​ស្ដី​បន្ទោស​ ហើយ​វាយ​ប្រដៅ​អ្នកណា​ដែល​យើង​ស្រឡាញ់​ ដូច្នេះ​ ចូរ​មាន​ចិត្ដ​សង្វាត​ ហើយ​ប្រែចិត្ដ​ចុះ។​

20 មើល៍​ យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ​ បើ​អ្នកណា​ឮ​សំឡេង​យើង​ ហើយ​បើក​ទ្វារ​ឲ្យ​ នោះ​យើង​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ​ រួច​បរិភោគ​ជាមួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​បរិភោគ​ជាមួយ​យើង​ដែរ។​

21 អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​

22 អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ»។​