3 ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំងទុកដូចជាជាប់ឃុំឃាំងជាមួយគេដែរ ហើយចូរនឹកចាំពីអស់អ្នកដែលត្រូវគេធ្វើបាប ទុកដូចជានៅក្នុងរូបកាយនោះដែរ។
4 ចូរឲ្យមនុស្សគ្រប់គ្នាគោរពការរៀបការ ហើយការរួមដំណេកក៏ត្រូវបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងពួកផិតក្បត់។
5 ចូរកុំរស់នៅដោយការស្រឡាញ់លុយឡើយ ចូរស្កប់ចិត្តនឹងអ្វីដែលមាននៅពេលនេះចុះ ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងមិនចាកចេញពីអ្នក ហើយក៏មិនបោះបង់អ្នកចោលជាដាច់ខាត»។
6 ហេតុនេះហើយបានជាយើងនិយាយ ដោយចិត្ដក្លាហានថា៖ «ព្រះអម្ចាស់ជាអ្នកជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សធ្វើអ្វីខ្ញុំបាន?»
7 ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាដែលបាននិយាយប្រាប់អ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរសង្កេតមើលលទ្ធផលនៃការប្រព្រឹត្ដិរបស់ពួកគេ ហើយត្រាប់តាមជំនឿរបស់ពួកគេចុះ។
8 ព្រះយេស៊ូគ្រិស្ដនៅតែដដែល ម្សិលមិញ ថ្ងៃនេះ និងរហូតដល់អស់កល្បជានិច្ច។
9 កុំបណ្ដោយតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ។ ដ្បិតជាការប្រសើរ ដែលតាំងចិត្ដឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយអាហារទេ ព្រោះអ្នកដែលប្រព្រឹត្ដបែបនេះ គ្មានប្រយោជន៍អ្វីឡើយ។