14 ដ្បិតជាក់ស្ដែងណាស់ ព្រះអម្ចាស់របស់យើងមកពីកុលសម្ព័ន្ធយូដា ប៉ុន្ដែចំពោះកុលសម្ព័ន្ធនេះ លោកម៉ូសេមិនបាននិយាយអ្វីទាក់ទងនឹងសង្ឃទេ។
15 សេចក្ដីនេះកាន់តែច្បាស់ថែមទៀត បើមានសង្ឃម្នាក់ទៀតដូចលោកម៉ិលគីស្សាដែក
16 គឺមិនមែនជាសង្ឃស្របទៅតាមក្រឹត្យវិន័យដែលជាបញ្ញត្ដិខាងសាច់ឈាមទេ ប៉ុន្ដែស្របទៅតាមអំណាចនៃជីវិតដ៏មិនសាបសូន្យវិញ
17 ដ្បិតមានសេចក្ដីបន្ទាល់ថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។
18 រីឯបញ្ញត្ដិពីមុនត្រលប់ជាមិនបានការ ព្រោះបញ្ញត្ដិទាំងនោះខ្សោយ ហើយគ្មានប្រយោជន៍
19 (ដ្បិតគម្ពីរវិន័យមិននាំឲ្យគ្រប់លក្ខណ៍ឡើយ) ដូច្នេះសេចក្ដីសង្ឃឹមមួយដែលប្រសើរជាងត្រូវបាននាំចូលមក ហើយយើងអាចចូលទៅជិតព្រះជាម្ចាស់បានតាមរយៈសេចក្ដីសង្ឃឹមនោះ។
20 អ្នកទាំងឡាយដែលធ្វើជាសង្ឃ មិនមានសម្បថទេ ប៉ុន្ដែព្រះអង្គវិញ ពិតជាមានសម្បថ