2 ជាអ្នកបម្រើការនៅក្នុងទីបរិសុទ្ធ និងនៅក្នុងរោងដ៏ពិតដែលព្រះអម្ចាស់ជាអ្នកសង់ មិនមែនមនុស្សទេ។
3 ដ្បិតសម្ដេចសង្ឃគ្រប់រូបត្រូវបានតែងតាំងឲ្យថ្វាយទាំងតង្វាយ និងយញ្ញបូជា ដូច្នេះសម្ដេចសង្ឃម្នាក់នេះក៏ត្រូវមានអ្វីថ្វាយដែរ។
4 បើព្រះអង្គគង់នៅផែនដី នោះព្រះអង្គមិនមែនជាសង្ឃទេ ព្រោះមានពួកសង្ឃដែលថ្វាយតង្វាយតាមគម្ពីរវិន័យរួចទៅហើយ
5 គឺពួកគេបម្រើទៅតាមគំរូ និងលំនាំនៅស្ថានសួគ៌ ស្របតាមព្រះបន្ទូលដែលលោកម៉ូសេបានទទួលនៅពេលគាត់កំពុងរៀបនឹងសង់រោង គឺព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទៅតាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ»
6 ប៉ុន្ដែឥឡូវនេះព្រះអង្គបានទទួលកិច្ចការប្រសើរជាងនោះ ដូច្នេះព្រះអង្គក៏ជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងដ៏ប្រសើរជាងដែរ គឺជាកិច្ចព្រមព្រៀងដែលបានតាំងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។
7 ដ្បិតបើកិច្ចព្រមព្រៀងមុនគ្មានកំហុសមែន នោះមិនត្រូវការកិច្ចព្រមព្រៀងថ្មីមកជំនួសទេ។
8 ដោយព្រោះព្រះជាម្ចាស់ឃើញប្រជារាស្ដ្ររបស់ព្រះអង្គមានកំហុស ព្រះអង្គក៏មានបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់បានមានបន្ទូលថា នឹងមានថ្ងៃមួយមកដល់ ដែលយើងនឹងតាំងកិច្ចព្រមព្រៀងថ្មីជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា