5 ព្រះអង្គបានតម្រូវយើងទុកជាស្រេចឲ្យធ្វើជាកូនសម្រាប់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យ
6 សម្រាប់ការសរសើរសិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានសព្វព្រះហឫទ័យចំពោះយើងនៅក្នុងព្រះមួយអង្គដ៏ជាទីស្រឡាញ់
7 ហើយនៅក្នុងព្រះអង្គ យើងមានការប្រោសលោះតាមរយៈឈាមរបស់ព្រះអង្គ គឺការលើកលែងទោសកំហុសទាំងឡាយស្របតាមព្រះគុណដ៏បរិបូររបស់ព្រះអង្គ
8 ដែលព្រះអង្គធ្វើឲ្យចម្រើនឡើងនៅក្នុងយើង ទាំងខាងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង
9 ទាំងបង្ហាញឲ្យយើងស្គាល់សេចក្ដីអាថ៌កំបាំងនៃបំណងរបស់ព្រះអង្គ ស្របតាមការសព្វព្រះហឫទ័យរបស់ព្រះអង្គដែលបានគ្រោងទុកនៅក្នុងព្រះមួយអង្គនោះ
10 ហើយឲ្យគម្រោងនោះបានសម្រេចនៅពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់ឲ្យរួមគ្នាតែមួយនៅក្នុងព្រះគ្រិស្ដ គឺទាំងអ្វីៗនៅស្ថានសួគ៌ និងនៅផែនដី
11 ហើយនៅក្នុងព្រះអង្គដែរ យើងបានត្រលប់ជាអ្នកស្នងមរតក ដែលបានកំណត់ទុកជាមុនស្របតាមគម្រោងការរបស់ព្រះអង្គ ដែលធ្វើការទាំងអស់ស្របតាមការសម្រេចព្រះហឫទ័យរបស់ព្រះអង្គ