1 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានស្លាប់នៅក្នុងកំហុស និងបាបរបស់អ្នករាល់គ្នា
2 កាលពីមុនអ្នករាល់គ្នារស់នៅតាមរបៀបរបស់លោកិយនេះ គឺតាមចៅហ្វាយនៃសិទ្ធិអំណាចនៅលើអាកាស ជាវិញ្ញាណដែលកំពុងធ្វើការសព្វថ្ងៃនេះក្នុងពួកកូនៗដែលមិនស្តាប់បង្គាប់។
3 កាលពីមុនយើងទាំងអស់គ្នាក៏ធ្លាប់រស់នៅតាមចំណង់តណ្ហាសាច់ឈាមរបស់យើងក្នុងចំណោមពួកគេដែរ ទាំងបានប្រព្រឹត្ដតាមបំណង និងគំនិតខាងសាច់ឈាម ហើយយើងជាកូននៃសេចក្ដីក្រោធពីកំណើតដូចជាអ្នកដទៃទៀតដែរ
4 ប៉ុន្ដែព្រះជាម្ចាស់ដែលមានសេចក្ដីមេត្តាករុណាដ៏បរិបូរ ព្រះអង្គស្រឡាញ់យើងដោយសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្រះអង្គ