8 ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន
9 និងឲ្យបំភ្លឺដល់មនុស្សទាំងអស់អំពីអ្វីដែលជាគម្រោងការអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីអស់កល្បនៅក្នុងព្រះជាម្ចាស់ ជាព្រះដែលបានបង្កើតអ្វីៗទាំងអស់
10 ដើម្បីបង្ហាញឲ្យការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដែលនៅស្ថានសួគ៌ស្គាល់ប្រាជ្ញារបស់ព្រះជាម្ចាស់ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ
11 ស្របទៅតាមគម្រោងការដ៏អស់កល្បដែលព្រះអង្គធ្វើនៅក្នុងព្រះគ្រិស្ដយេស៊ូដែលជាព្រះអម្ចាស់នៃយើង។
12 នៅក្នុងព្រះអង្គ យើងមានសេចក្ដីក្លាហាន និងមានផ្លូវទៅព្រះជាម្ចាស់ដោយការទុកចិត្ដតាមរយៈជំនឿលើព្រះអង្គ។
13 ដូច្នេះ សូមអ្នករាល់គ្នាកុំរសាយចិត្ដដោយព្រោះតែសេចក្ដីវេទនារបស់ខ្ញុំសម្រាប់អ្នករាល់គ្នានេះឡើយ ដ្បិតគឺជាសេចក្ដីរុងរឿងរបស់អ្នករាល់គ្នាទេ។
14 ហេតុនោះហើយ បានជាខ្ញុំលុតជង្គង់នៅចំពោះមុខព្រះវរបិតា