១ កូរិនថូស 14:13-19 KCB

13 ហេតុនេះ​ហើយ​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ចូរ​អធិស្ឋាន​ ដើម្បី​ឲ្យ​អាច​បកប្រែ​បាន​ផង​

14 ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក​អស្ចារ្យ​ នោះ​វិញ្ញាណ​របស់​ខ្ញុំ​អធិស្ឋាន​មែន​ ប៉ុន្ដែ​គំនិត​របស់​ខ្ញុំ​គ្មាន​ផល​ផ្លែ​ឡើយ​

15 ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច?​ គឺ​ខ្ញុំ​នឹង​អធិស្ឋាន​នៅ​ក្នុង​វិញ្ញាណ​ ព្រមទាំង​អធិស្ឋាន​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែរ​ ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​នៅ​ក្នុង​វិញ្ញាណ​ ព្រមទាំង​ច្រៀង​សរសើរ​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែរ​

16 ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​ថ្វាយ​ព្រះ​ពរ​ដោយ​វិញ្ញាណ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នក​មិន​ដែល​ដឹង​ ដែល​នៅ​ទីនោះ​និយាយ​ថា​ អាម៉ែន​ ស្រប​នឹង​ការ​អរព្រះគុណ​របស់​អ្នក​បាន​ ដ្បិត​គេ​មិន​ដឹង​ថា​ អ្នក​រាល់គ្នា​និយាយ​អ្វី​ផង!​

17 ​រីឯ​អ្នក​ អ្នក​អរព្រះគុណ​បាន​ល្អ​មែន​ ប៉ុន្ដែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។​

18 ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ច្រើន​ជាង​អ្នក​ទាំង​អស់គ្នា​ទៅ​ទៀត​

19 ប៉ុន្ដែ​នៅ​ក្នុង​ក្រុមជំនុំ​ ខ្ញុំ​ចង់​និយាយ​ពាក្យ​ប្រាំ​ម៉ាត់​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ ដែល​អាច​ទូន្មាន​អ្នក​ដទៃ​ ជា​ជាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់‍។​