១ កូរិនថូស 3:5-11 KCB

5 ដូច្នេះ​ តើ​លោក​អ័ប៉ុឡូស​ជា​អ្វី?​ ហើយ​លោក​ប៉ូល​ជា​អ្វី?​ គឺ​ជា​អ្នកបម្រើ​ ដែល​នាំ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ ហើយ​ម្នាក់ៗ​ធ្វើ​តាម​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ។​

6 ខ្ញុំ​បាន​ដាំ​ លោក​អ័ប៉ុឡូស​បាន​ស្រោច​ទឹក​ ប៉ុន្ដែ​ព្រះជាម្ចាស់​ធ្វើ​ឲ្យ​ដុះ​ឡើង​

7 ដូច្នេះ​ អ្នក​ដាំ​ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​ទេ​ ​គឺ​ព្រះជាម្ចាស់​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ​ទើប​សំខាន់​

8 ឯ​អ្នក​ដាំ​ និង​អ្នក​ស្រោច​ទឹក​ដូច​គ្នា​ទេ​ គឺ​ម្នាក់ៗ​នឹង​ទទួល​បាន​រង្វាន់​តាម​ពលកម្ម​របស់​ខ្លួន​

9 ដ្បិត​យើង​ជា​អ្នក​ធ្វើ​ការ​រួមគ្នា​ រីឯ​អ្នក​រាល់គ្នា​ជា​ស្រែ​របស់​ព្រះជាម្ចាស់​ និង​ជា​ដំណាក់​របស់​ព្រះជាម្ចាស់‍។​

10 ស្រប​តាម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​ជាង​ដ៏​ចំណាន​ម្នាក់​ ហើយ​មាន​អ្នក​ផ្សេង​ទៀត​សង់​ពី​លើ​នោះ​ ប៉ុន្ដែ​ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​លើ​គ្រឹះ​នោះ​

11 ដ្បិត​គ្មាន​អ្នកណា​ម្នាក់​អាច​ចាក់​គ្រឹះ​ផ្សេង​ទៀត​បាន​ទេ​ ក្រៅពី​គ្រឹះ​ដែល​បាន​ចាក់​រួច​ហើយ​ ​គឺជា​ព្រះយេស៊ូ​គ្រិស្ដ។​