5 ដោយបានប្រគល់មនុស្សបែបនេះទៅឲ្យអារក្សសាតាំងដើម្បីឲ្យវិនាសខាងសាច់ឈាម ប៉ុន្ដែវិញ្ញាណរបស់គាត់ទទួលបានសេចក្ដីសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់វិញ។
6 អំនួតរបស់អ្នករាល់គ្នាមិនល្អទេ អ្នករាល់គ្នាមិនដឹងទេឬថា មេនំប៉័ងបន្តិចបន្ដួចធ្វើឲ្យម្សៅទាំងអស់ដោរឡើង
7 ចូរសំអាតមេនំប៉័ងចាស់ ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាដុំម្សៅថ្មីវិញ ដូចជាអ្នករាល់គ្នាគ្មានមេនុំប៉័ងទេ ព្រោះព្រះគ្រិស្ដជាកូនចៀមនៃថ្ងៃបុណ្យរំលងរបស់យើងត្រូវបានគេសម្លាប់ធ្វើជាយញ្ញបូជារួចហើយ
8 ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យនេះដោយនំប៉័ងនៃចិត្ដបរិសុទ្ធ និងសេចក្ដីពិតដែលគ្មានមេនំប៉័ង គឺមិនមែនដោយមេនំប៉័ងចាស់ ឬមេនំប៉័ងនៃសេចក្ដីអាក្រក់ និងសេចក្ដីព្យាបាទឡើយ។
9 នៅក្នុងសំបុត្រ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យមានទំនាក់ទំនងជាមួយមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ
10 គឺមិនមែនសំដៅលើមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទទាំងអស់នៅលោកិយនេះ ឬមនុស្សលោភលន់ មនុស្សបោកប្រាស់ និងអ្នកថ្វាយបង្គំរូបព្រះនោះឡើយ បើដូច្នោះមែន អ្នករាល់គ្នាត្រូវចេញពីលោកិយនេះទៅ!
11 ប៉ុន្ដែពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថា កុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដែលគេហៅថាជាបងប្អូន ប៉ុន្ដែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ អ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ មនុស្សប្រមឹក មនុស្សបោកប្រាស់ គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ