១ កូរិនថូស 6:6-12 KCB

6 ​គឺ​បងប្អូន​ប្ដឹងផ្ដល់​បងប្អូន​ឯង​ ហើយ​នៅ​ចំពោះ​មុខ​អ្នក​មិន​ជឿ​ទៀត​

7 ដូច្នេះ​កាល​អ្នក​រាល់គ្នា​មាន​រឿងក្ដី​នឹង​គ្នា​ឯង​ នោះ​អ្នក​រាល់គ្នា​មាន​កំហុស​ទាំង​ស្រុង​រួច​ទៅ​ហើយ‍។​ ហេតុអ្វី​មិន​ឲ្យ​គេ​ធ្វើ​ខុស​លើ​ទៅ​ ហេតុអ្វី​មិន​ឲ្យ​គេ​គៃបន្លំ​លើ​ទៅ​

8 ដ្បិត​អ្នក​រាល់គ្នា​ក៏​ធ្វើ​ខុស​ ហើយ​ក៏​គៃបន្លំ​ដែរ​ គឺ​ធ្វើ​បែប​នេះ​ដល់​បងប្អូន​ឯង​ទៀត​ផង។​

9 ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា

10 ពួក​ចោរ​ ពួក​មនុស្ស​លោភ​ ពួក​មនុស្ស​ប្រមឹក​ ពួក​ប្រមាថ​គេ​ ព្រមទាំង​ពួក​មនុស្ស​បោកប្រាស់​ នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ​

11 ហើយ​បងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ​ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ និង​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​

12 ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​ ប៉ុន្ដែ​មិន​មែន​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ​ ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែ​ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​គ្រប់គ្រងលើ​ខ្ញុំ​បាន​ឡើយ‍។​