១ កូរិនថូស 9:15-21 KCB

15 ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ទាំង​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​បាន​យ៉ាង​នោះ​ដល់​ខ្ញុំ​ដែរ​ ដ្បិត​ខ្ញុំ​សុខចិត្ដ​ស្លាប់​ប្រសើរ​ជាង​ឲ្យ​អ្នកណា​ម្នាក់​បង្ខូច​កិត្ដិយស​របស់​ខ្ញុំ​

16 ថ្វី​បើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ ប៉ុន្ដែ​ខ្ញុំ​គ្មាន​អំនួត​ទេ​ ព្រោះ​ជា​កាតព្វកិច្ច​ដល់​ខ្ញុំ​ បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ​ទេ​ នោះ​ខ្ញុំ​វេទនា​ហើយ​

17 ព្រោះ​បើ​ខ្ញុំ​ធ្វើ​ការ​នេះ​ដោយ​ស្ម័គ្រ​ចិត្ត​ នោះ​ខ្ញុំ​មាន​រង្វាន់​ ប៉ុន្ដែ​បើ​ធ្វើ​ដោយ​មិន​ស្ម័គ្រ​ចិត្ត​វិញ​ នោះ​នៅ​តែ​ជា​តួនាទី​ដែល​ត្រូវ​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ​

18 ចុះ​រង្វាន់​របស់​ខ្ញុំ​នោះ​ជា​អ្វី‍?​ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ប្រើ​សិទ្ធិ​របស់​ខ្ញុំ​នៅ​ក្នុង​ដំណឹង​ល្អ​

19 ថ្វីបើ​ខ្ញុំ​មិន​ត្រូវ​បម្រើ​មនុស្ស​ណា​មែន​ ប៉ុន្ដែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រលប់​ជា​បាវបម្រើ​ដល់​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​កាន់តែ​ច្រើន‍។​

20 នៅ​ចំពោះ​ជនជាតិ​យូដា​ ខ្ញុំ​ត្រលប់​ដូចជា​ជនជាតិ​យូដា​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ជនជាតិ​យូដា​ រួច​នៅ​ចំពោះ​ពួកអ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​ ខ្ញុំ​ត្រលប់​ដូចជា​អ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​ ទោះបី​ខ្ញុំ​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ក៏ដោយ​ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​

21 នៅ​ចំពោះ​ពួកអ្នក​គ្មាន​ក្រឹត្យវិន័យ​ ខ្ញុំ​ត្រលប់​ដូចជា​អ្នក​គ្មាន​ក្រឹត្យវិន័យ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​គ្មាន​ក្រឹត្យវិន័យ​ (‍ខ្ញុំ​មិន​មែន​រស់នៅ​ដោយ​គ្មាន​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ​ ដ្បិត​ខ្ញុំ​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ‍)​