១ កូរិនថូស 9:24-27 KCB

24 អ្នក​រាល់គ្នា​មិន​ដឹង​ទេ‍​ឬ​ថា​ នៅ​ក្នុង​ទី​ប្រណាំង​ អ្នក​រត់​ប្រណាំង​ គេ​រត់​ទាំង​អស់​គ្នា​មែន​ ប៉ុន្ដែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​រង្វាន់​ ដូច្នេះ​ចូរ​រត់​ដើម្បី​ឲ្យ​បាន​រង្វាន់​ចុះ។​

25 កីឡាករ​គ្រប់​គ្នា​ដែល​ប្រកួត​បាន​លត់ដំ​ខ្លួន​គ្រប់​បែបយ៉ាង​ ពួកគេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​នឹង​ពុករលួយ​ ប៉ុន្ដែ​យើង​វិញ​ ​គឺ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​មិន​ពុករលួយ​ឡើយ​

26 ដូច្នេះ​ខ្ញុំ​ក៏​រត់​យ៉ាង​ដូច្នោះ​ដែរ​ មិន​មែន​ដូចជា​គ្មាន​គោល​ដៅ​ទេ​ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ​ មិន​មែន​ដូចជា​ដាល់​ខ្យល់​ទេ។​

27 ខ្ញុំ​លត់ដំ​រូបកាយ​របស់​ខ្ញុំ​ឲ្យ​ត្រលប់​ជា​អ្នកបម្រើ​ ក្រែងលោ​ពេល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ​នោះ​ ខ្ញុំ​ខ្លួន​ឯង​បែរជា​ត្រូវ​បាន​បដិសេធ​ចោល​ទៅ​វិញ។​