9 ខ្ញុំក៏បានសរសេរសេចក្ដីនេះ ដើម្បីឲ្យខ្ញុំដឹងពីភាពស្មោះត្រង់របស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់តាមគ្រប់បែបយ៉ាងដែរឬទេ
10 បើអ្នករាល់គ្នាលើកលែងទោសរឿងអ្វីមួយឲ្យអ្នកណាម្នាក់ ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ ហើយរឿងអ្វីមួយដែលខ្ញុំបានលើកលែងទោសហើយនោះ បើខ្ញុំលើកលែងទោសរឿងអ្វីមួយមែន គឺខ្ញុំបានលើកលែងទោសដោយសារអ្នករាល់គ្នានៅចំពោះព្រះវត្តមានរបស់ព្រះគ្រិស្ដ
11 ក្រែងលោអារក្សសាតាំងបោកប្រាស់យើង ដ្បិតយើងមិនមែនមិនដឹងពីគំនិតរបស់វាទេ។
12 ពេលខ្ញុំទៅក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដ នោះព្រះអម្ចាស់បានបើកទ្វារឲ្យខ្ញុំ
13 ប៉ុន្ដែខ្ញុំមិនមានភាពធូរស្បើយនៅក្នុងវិញ្ញាណរបស់ខ្ញុំសោះ ព្រោះមិនបានជួបលោកទីតុសជាបងប្អូនរបស់ខ្ញុំ ដូច្នេះ ខ្ញុំក៏លាពួកគេមកឯស្រុកម៉ាសេដូន។
14 ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលតែងតែនាំយើងចូលក្នុងក្បួនជ័យជម្នះរបស់ព្រះគ្រិស្ដជានិច្ច ហើយព្រះអង្គសាយភាយក្លិនដែលនាំឲ្យស្គាល់ព្រះអង្គ នៅគ្រប់ទីកន្លែងតាមរយៈយើង
15 ព្រោះយើងជាក្លិនពិដោររបស់ព្រះគ្រិស្ដ សម្រាប់ព្រះជាម្ចាស់ក្នុងចំណោមពួកអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ និងពួកអ្នកដែលកំពុងវិនាស