២ កូរិនថូស 3:13-18 KCB

13 មិន​មែន​ដូច​លោក​ម៉ូសេ​ដែល​បាំង​ស្បៃ​មុខ​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​កូនចៅ​អ៊ីស្រាអែល​មើល​ឃើញ​ទីបញ្ចប់​នៃ​អ្វី​មួយ​ដែល​នឹង​សាបសូន្យ​ទៅ​

14 ប៉ុន្ដែ​គំនិត​របស់​ពួកគេ‍​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹងរូស​ ដ្បិត​ពេល​អាន​កិច្ច​ព្រមព្រៀង​ចាស់​ ស្បៃ​ដដែល​នោះ​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ​ទេ​ ព្រោះ​វា​នឹង​ត្រូវ​ដោះ​ចេញ​នៅ​ក្នុង​ព្រះគ្រិស្ដ​

15 រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ពេល​ណា​ក៏ដោយ​ដែល​ពួកគេ​អាន​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ នោះ​មាន​ស្បៃ​បាំង​ចិត្ដ​របស់​ពួកគេ។​

16 ប៉ុន្ដែ​ស្បៃ​នោះ​ត្រូវ​បាន​ដោះ​ចេញ​ ពេល​ណា​ដែល​ពួកគេ​បែរ​មក​រក​ព្រះអម្ចាស់​

17 រីឯ​ព្រះអម្ចាស់​ជា​ព្រះវិញ្ញាណ​ ហើយ​កន្លែង​ណា​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ កន្លែង​នោះ​មាន​សេរីភាព​

18 ដូច្នេះ​យើង​ទាំង​អស់​គ្នា​កំពុង​ឆ្លុះ​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​ស្បៃ​បាំង​មុខ​ យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ពី​សិរី​រុងរឿង​ទៅ​សិរី​រុងរឿង​ឲ្យ​មាន​រូបរាង​ដូច​ព្រះអង្គ​ នេះ​គឺ​មក​ពី​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ។​