២ កូរិនថូស 4:7-13 KCB

7 ដូច្នេះ​យើង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ក្នុង​ភាជនៈ​ដី​នេះ​ ដើម្បី​បញ្ជាក់​ថា​ អំណាច​ដ៏​ឧត្ដុង្គឧត្ដម​មក​ពី​ព្រះជាម្ចាស់​ មិន​មែន​មក​ពី​យើង​ទេ។​

8 យើង​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​បែប​យ៉ាង​ ប៉ុន្ដែ​មិន​ទាន់​ទាល់​ច្រក​ទេ​ ហើយ​យើង​ស្មុគស្មាញ​ ប៉ុន្ដែ​មិន​ទាន់​ទាល់​គំនិត​ឡើយ​

9 ត្រូវ​គេ​បៀតបៀន​ ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​បោះបង់​ចោល​ឡើយ​ ហើយ​ត្រូវ​គេ​វាយ​ឲ្យដួល​ ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​សម្លាប់​ឡើយ។​

10 យើង​តែងតែ​ផ្ទុក​ការ​សោយ​ទិវង្គត​របស់​ព្រះយេស៊ូ​ក្នុង​រូបកាយ​របស់​យើង​ជានិច្ច​ ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះយេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែរ​

11 ហើយ​ដោយ​ព្រោះ​ព្រះយេស៊ូ​ យើង​ដែល​នៅរស់​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឯ‍​សេចក្ដី​ស្លាប់​ជានិច្ច​ ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះយេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែល​តែងតែ​ស្លាប់​នេះ​

12 ដូច្នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​ធ្វើ​ការ​ក្នុង​យើង​ ប៉ុន្ដែ​ជីវិត​ធ្វើ​ការ​ក្នុង​អ្នក​រាល់គ្នាវិញ​

13 គឺ​យើង​មាន​វិញ្ញាណ​នៃ​ជំនឿ​តែ​មួយ​ ​ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ថា​៖​ «ខ្ញុំ​ជឿ​ បាន​ជា​ខ្ញុំ​និយាយ»​ ដូច្នេះ​យើង​ក៏​ជឿ​ដែរ​ បាន​ជា​យើង​និយាយ​