២ កូរិនថូស 9:7-13 KCB

7 ចូរ​ម្នាក់ៗ​ឲ្យ​តាម​ដែល​បាន​សម្រេចចិត្ដ​ចុះ​ មិន​មែន​ឲ្យ​ដោយ​ស្ដាយ​ ឬ​ដោយ​ការ​បង្ខិត​បង្ខំ​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​អំណរ។​

8 ​ព្រះជាម្ចាស់​អាច​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ឡើង​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ភាព​គ្រប់គ្រាន់​ជានិច្ច​ ​នៅ​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​នៅ​ក្នុង​ការ​ល្អ​គ្រប់​ជំពូក​

9 ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «គាត់​បាន​ចែកចាយ​ គាត់​បាន​ឲ្យ​ទាន​ដល់​ពួកអ្នក​ក្រ​ ហើយ​សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច»​

10 រីឯ​ព្រះ​ដែល​ផ្គត់ផ្គង់​គ្រាប់​ពូជ​ដល់​អ្នក​ព្រោះ​ពូជ​ ព្រមទាំង​អាហារ​សម្រាប់​បរិភោគ​ផង​ ព្រះអង្គ​នឹង​ផ្គត់ផ្គង់​ ហើយ​ធ្វើ​ឲ្យ​គ្រាប់​ពូជ​របស់​អ្នក​រាល់គ្នា​មាន​ច្រើន​ឡើងៗ​ និង​ធ្វើ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​បាន​កើន​ច្រើន​ឡើង​

11 ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​ចម្រុង​ចម្រើន​ក្នុង​គ្រប់​ការ​ទាំង​អស់​ សម្រាប់​សេចក្ដី​សប្បុរស​គ្រប់​បែប​យ៉ាង​ ដែល​ធ្វើ​ឲ្យ​មាន​ការ​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​តាមរយៈ​យើង​

12 ព្រោះ​ការ​ឧបត្ថម្ភ​ជំនួយ​នេះ​មិន​ត្រឹមតែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ​ គឺ​កាន់តែ​ចម្រើន​ឡើង​តាមរយៈ​ការ​អរ​ព្រះ​គុណ​ជាច្រើន​ដល់​ព្រះជាម្ចាស់​ទៀត​ផង។​

13 តាមរយៈ​ភស្ដុតាង​នៃ​ការ​ឧបត្ថម្ភ​នេះ​ ពួកគេ​នឹង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ចុះចូល​ចំពោះ​ការ​ប្រកាស​របស់​អ្នក​រាល់គ្នា​អំពី​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ និង​ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ការ​បរិច្ចាគ​សម្រាប់​ពួកគេ​ និងមនុស្ស​ទាំង​អស់​