២ យ៉ូហាន 1:9-13 KCB

9 អស់​អ្នក​ដែល​ទៅ​ហួស​ ហើយ​មិន​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ នោះ​គ្មាន​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​អ្នកណា​ដែល​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មាន​ទាំង​ព្រះវរបិតា​ និង​ព្រះរាជ​បុត្រា។​

10 បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ​ ចូរ​កុំ​ទទួល​គេ​មក​ក្នុង​ផ្ទះ​ ឬ​ជម្រាបសួរ​គេ​ឡើយ​

11 ដ្បិត​អ្នកណា​ដែល​ជម្រាបសួរ​គេ​ អ្នក​នោះ​ក៏​រួម​ចំណែក​ក្នុង​អំពើ​អាក្រក់​របស់​គេ​ដែរ។​

12 ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​សរសេរ​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ក្រដាស​ និង​ទឹកខ្មៅ​នេះ​ទេ​ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​ នឹង​មក​ជួប​អ្នក​រាល់គ្នា ហើយ​និយាយ​ដោយ​ផ្ទាល់មាត់​វិញ​ ដើម្បី​ឲ្យ​អំណរ​របស់​យើង​បាន​ពេញ​បរិបូរ។​

13 កូនចៅ​ បងស្រី​របស់​លោកស្រី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​នោះ​ ក៏​ជម្រាបសួរ​មក​លោកស្រី​ដែរ។​