ជនគណនា 14:16-22 KHOV

16 ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​ពួក​នោះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ទៅ​គេ នោះ​បាន​ជា​ទ្រង់​ត្រឡប់​ជា​សំឡាប់​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន​វិញ

17 ឥឡូវ​នេះ ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​បាន​ធំ ដូច​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​រួច​ហើយ​ថា

18 ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា​ជា​បរិបូរ ទ្រង់​តែង​អត់​ទោស​នៃ​សេចក្ដី​ទុច្ចរិត និង​ការ​រំលង តែ​មិន​មែន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​នោះ​ឡើយ គឺ​ទ្រង់​តែង​ធ្វើ​ទោស​នៃ​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​ដល់​កូន​ចៅ​ទាំង​៣​ដំណ ហើយ​៤​ដំណ​ផង

19 ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ សូម​អត់​ទោស​នៃ​ការ​ទុច្ចរិត​របស់​ពួក​ជន​នេះ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដូច​ជា​ទ្រង់​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ។

20 នោះ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​អត់​ទោស​ឲ្យ តាម​ពាក្យ​ឯង​ហើយ

21 ប៉ុន្តែ​អញ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ថា ផែនដី​ទាំង​មូល​ត្រូវ​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា

22 ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ និង​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ