1 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
2 ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលដំឡើងត្រសាលនៅក្បែរទង់ជ័យរបស់ខ្លួន តាមគោលដំរុយគ្រួរបស់ឪពុកខ្លួន គេត្រូវនៅជុំវិញ ប្រឈមមុខនឹងត្រសាលជំនុំ។
3 ឯពួកដែលដំឡើងត្រសាលនៅទិសឯកើតខាងថ្ងៃរះ នោះត្រូវជាពួកទង់ជ័យរបស់ទីដំឡើងត្រសាល នៃពូជអំបូរយូដាតាមពួកកងគេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅយូដា នោះគឺជាណាសូន ជាកូនអ័មីន៉ាដាប់
4 ឯពួកកងរបស់លោក នោះមានចំនួន៧ម៉ឺន៤ពាន់៦០០នាក់ តាមដែលគេកំណត់រាប់ហើយ
5 ពួកដែលត្រូវដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរអ៊ីសាខារ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអ៊ីសាខារ គឺនេថានេលជាកូនស៊ូហារ
6 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៤ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
7 ពួក១ទៀតជាពូជអំបូរសាប់យូល៉ូន ហើយអ្នកដែលជាកំពូលលើពួកកូនចៅសាប់យូល៉ូន គឺអេលាបជាកូនហេល៉ូន