ជនគណនា 26:62-65 KHOV

62 នោះ​ពួក​លេវី​ដែល​បាន​រាប់​ហើយ មាន​ចំនួន​២​ម៉ឺន​៣​ពាន់​នាក់ គឺ​ជា​ប្រុសៗ​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ដ្បិត​គេ​មិន​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​គេ​គ្មាន​ចំណែក​មរដក​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។

63 នេះ​ហើយ​ជា​អ្នក​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ

64 ប៉ុន្តែ​ក្នុង​បណ្តា​អ្នក​ទាំង​នោះ គ្មាន​អ្នក​ណា​មួយ​ដែល​ម៉ូសេ និង​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​នោះ​ទេ

65 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​គេ​ថា វា​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ជា​មិន​ខាន ដូច្នេះ គ្មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​ទាំង​នោះ​នៅ​សល់​ឡើយ មាន​តែ​កាលែប​ជា​កូន​យេភូនេ​១ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ។