10 ត្រូវឲ្យឯងដំរូវឲ្យអើរ៉ុន និងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសំឡាប់ចោល។
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
12 ឯអញមើល អញបានយកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ស្នងអស់ទាំងកូនដែលកើតពីពោះម្តាយមកមុនគេបង្អស់ក្នុងពួកគេ បានជាពួកលេវីនោះ ត្រូវបានជារបស់ផងអញ
13 ដ្បិតអស់ទាំងកូនច្បងជារបស់ផងអញហើយ ពីព្រោះនៅថ្ងៃដែលអញបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកអស់ទាំងកូនច្បង ក្នុងសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់អញ ទាំងមនុស្សហើយនឹងសត្វផង ទាំងអស់គ្នាត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា។
14 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ត្រង់ទីរហោស្ថានស៊ីណាយថា
15 ចូររាប់ពួកកូនចៅលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ត្រូវរាប់គ្រប់ទាំងកូនប្រុសៗ ចាប់តាំងពីអាយុ១ខែ ឡើងទៅលើ
16 ដូច្នេះម៉ូសេក៏រាប់គេ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។