ជនគណនា 3:25-31 KHOV

25 រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​គើសុន នៅ​ក្នុង​ត្រសាល​ជំនុំ នោះ​គឺ​ជា​រោង​ឧបោសថ ត្រសាល និង​គំរប ហើយ​នឹង​វាំង‌នន​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

26 ព្រម​ទាំង​រនាំង​ទីលាន និង​រនាំង​នៅ​មាត់​ទ្វារ​ទីលាន ដែល​បាំង​ជុំវិញ​នៃ​រោង​ឧបោសថ និង​អាស‌នា ហើយ​នឹង​ខ្សែ​ទាំង​ប៉ុន្មាន​សំរាប់​ប្រើ​ការ​នោះ​ដែរ។

27 ដំណ​អំពី​កេហាត់​មក នោះ​កើត​មាន​គ្រួសារ​អាំរ៉ាម គ្រួសារ​យីតសារ គ្រួសារ​ហេប្រុន និង​គ្រួសារ​អ៊ូស៊ាល នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កេហាត់

28 តាម​ចំនួន​ពួក​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​៨​ពាន់​៦០០​នាក់ ជា​អ្នក​រក្សា​ទី​បរិសុទ្ធ

29 ចំណែក​អស់​ទាំង​គ្រួសារ​របស់​ពួក​កេហាត់ គេ​ត្រូវ​ដំឡើង​ត្រសាល​ខាង​ត្បូង ជា​ចំហៀង​ក្បែរ​រោង​ឧបោសថ

30 ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ របស់​ឪពុក​ពួក​កេហាត់ គឺ​អេលី‌សាផាន ជា​កូន​អ៊ូស៊ាល

31 រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​គឺ​ជា​ហឹប​នៃ​សេចក្ដី​បន្ទាល់ តុ ជើង​ចង្កៀង អាស‌នា​ទាំង​២ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​សំរាប់​ទី​បរិសុទ្ធ ដែល​គេ​ប្រើ​ធ្វើ​ការ‌ងារ ព្រម​ទាំង​វាំង‌នន និង​ប្រដាប់​វាំង‌នន​ទាំង​ប៉ុន្មាន​ដែរ