ជនគណនា 33:1-5 KHOV

1 នេះ​ជា​ផ្លូវ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​តាម​ពួក​ពល​គេ ដោយ​នូវ​សារ​ម៉ូសេ ហើយ​នឹង​អើរ៉ុន តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

2 ម៉ូសេ​បាន​កត់​ដំណើរ​ដែល​គេ​ដើរ​តាម​ដំណាក់​នីមួយៗ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច្នេះ​អស់​ទាំង​ដំណាក់​គេ​ដែល​គេ​ដើរ​ដំណើរ​មក

3 នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​រ៉ាមសេស មក​នៅ​ថ្ងៃ​១៥​ខែ​ចេត្រ គឺ​បាន​ចេញ​មក​នៅ​ថ្ងៃ​បន្ទាប់​នឹង​បុណ្យ​រំលង ដោយ​មាន​ជ័យ‌ជំនះ នៅ​ភ្នែក​នៃ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា

4 ក្នុង​កាល​ដែល​គេ​កំពុង​តែ​កប់​ខ្មោច​ពួក​កូន​ច្បង​របស់​គេ ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ​សំឡាប់​នៅ​ក្នុង​ពួក​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​បាន​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​របស់​គេ​ដែរ។

5 ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចេញ​ពី​រ៉ាមសេស មក​ស្នាក់​នៅ​ត្រង់​ស៊ុកូត